Sunday, September 11, 2011

ជំពូកទី​2

ការរំលឹកទ្រឺស្តី
២.១. សញ្ញាណនៃការគ្រប់គ្រងគំរោង
         ២.១.១. ​អ្វីទៅជាគំរោង?
​​​​​​​​​​​​     ​​      និយមន័យទី​១: គំរោងគឺជាសកម្មភាពដែលមានទំនាក់ទំនងគ្នាហើយប្រើប្រាស់ថ
វិកា ធនធានមនុស្សមួយកំនត់នៅក្នុងរយ:ពេលមួយជាក់លាក់​ ដើម្បីទៅសំរេចទិសដៅដែលបានកំ
ណត់ ។​  (សៀវណែនាំស្តីពីការអនុវត្តន៏គំរោងមូលនិធិ​ ឃុំសង្កាត់ ខែឧសភា ​ឆ្នាំ2005)។
​​​​​​​           និយមន័យទី​២: ​គំរោង គឺជាដំណើ​ការនៃការតងារដើម្បីសំរេចគោលដៅក្នុងកំឡុ​ងពេលដំណើរការគំរោងឆ្លងកាត់ដំណាក់កាលច្បាស់លាស់ជាច្រើនដែលគេហោថាវដ្តគរោង ហើយ​ការងារ មនុស្ស ​អង្គភាពនិងធនធានដ៍ទៃទៀតផ្លាស់ប្តូរនៅពេលគំរោងរំកិលពីដំណាក់កាលមួយទៅ​ដំណាក់កាលបន្តបន្ទាប់​ (លោក ចន​​ ​​អ៊ិម និចលាស​ ​សៀវភៅគ្រប់គ្រងគំរោងសំរាប់ពាណិជ្ជកម្ម​ និង​បច្ចេកទេស  ជំពូកទី1 ទំព័រទី2​  បោះពុម្ពលើកទី2 ​ឆ្នាំ2003)​។
​​​​​​​​​​​​​                  ដោយសាតែគំរោងមាននិយមន័យថា  បណ្តោះអាសន្ននោះអ្នកគ្រប់គ្រងគំរោងដោយកំ​
ណត់ពេលវេលា ថវិការ កំលាំងពលកម្ម និងធនធានផ្សេងៗទៀតដែលត្រូវលៃទុក។  ​បន្ថែមពីនេះ​​​ទៀតសារតែលទ្ធផលគំរោងស្ថិតនៅក្នុងផលិតផលសេវាកម្មដែលល្អប្រសើរ។ ​​ ​គមរោងត្រូវបានគេ
រៀប​ចំ​ដាក់បញ្ចូលតាមដំណាក់កាលជាក់លាក់ដែលសមស្របបំផុតសំរាប់ធ្វើការវិវត្តន៍ឈានទៅរក​លទ្ធផលល្អប្រសើរ​។​ ​ដំណាក់របស់គំរោងបង្កើតបានជាវត្តគំរោង។
​​​​​​​​                 ២.១.២.​តើការគ្រប់គ្រងគំរោងកើតឡើងដូចម្តេច?
​                         ​គំរោងគឺជាដំណើរសុំអ្វីមួយដែលមានផែនការជាក់លាក់គ្រោងទុករួចជាស្រេច  ។ ​ការគ្រប់គ្រងគំរោងត្រូវបានគេធ្វើឡើងចាប់តាំងទសវត្ស​  1960​​  ​ហើយបន្តរហូតដល់បច្ចុប្បន្ននេះ។​
តំរូវការក្នុងការអនុវត្តន៍គំរោងត្រូវបានយកមកប្រើប្រាស់គ្រប់ស្ថាប័នរដ្ឋ    និងឯកជនទៅតាមល័ក្ខ 
ខ័ណ្ឌតំរូវការងារ។
​​​​​​​​​​​​​​​​​​​​​​​​​​                        ការគ្រប់គ្រងគំរោងគឺជាកិច្ចអនុវត្តន៍នូវចំណេះដឹង ជំនាញ វិធីនៃការពិព៍នា កាចាត់​ចែងនិងត្រួតពិនិត្យទៅលើនៃដំណើរការនៃគំរោងផ្សេងៗ ជារួមបញ្ចូលទាំងតំណើរការផែនការ ទំ​នៃគំរោង  ការចាត់តាំង ការរៀបចំបុគ្គលិក ការដឹកនាំ និងការត្រួតពិនិត្យលើការអភិវឌ្ឍន៍និងអាច​ទទួលបាននួវប្រព័ន្ធចំណាចតិចដែលស្របទៅតាមពេលវេលា។
                     ការគ្រប់គ្រងគំរោង គឺជាវិន័យនៃផែនការ ការៀបចំ និងការចាត់ចែងប្រភពធនធាន​ដើម្បីនំទៅរកភាពជោគជ័យ ចញ្ចប់ពីគោលដៅ និងទិសដៅគំរោងជាក់លាក់។​  ​គំរោងគឺជាការខិត​ខំប្រឹងប្រែងមានទីបញ្ចប់ ការចាប់ផ្តើម និងកាលបរិច្ឆេទបញ្ចប់ពិតប្រាកដ។ គំរោងផែនការក៏ត្រូវការ​រៀបរាប់ពីការប្រតិបត្តិការងារការគ្រប់គ្រង ​និង ​ការត្រួតពិនិត្យផងដែរ ​ហើយត្រូវតែឆ្លើយតបទៅនិង​សំណួរដូចខាងក្រោម:​
  1. ​​​​​​​​​​​តើបញ្ហាអ្វីដែលត្រូវបានលើកឡើងដោយគំរោង?​ ​ហេតុអ្វីបានវាចំបាច់អោយមានការឧបត្ថម?
  2. តើការងារអ្វី​ដែលត្រូវធ្វើទៅតាមគំរោង​?  តើផលិតផលអ្វីជាំសំខាន់​?
  3. តើនណាជាប់ពាក់ព័ន្ធ​ ហើយតើពួកគេនិងទទួលខុសត្រូវក្នុងគំរោងដូចម្តេច?
  4. តើគំរោងប្រើរយះពេលប៉ុន្មាន? ​ហើយតើពេលណាវានិងមានប្រយោជន៍?  ​តើវានិងមានភាព រឹងមំានៅពេលណា? ​តើវានិងត្រូវបញ្ចប់នៅពេលណា? 
​​​​​​​        ការគ្រប់គ្រងគំរោងត្រូវបានសង្ខបទៅជារាងត្រីកោណដែលមានកត្តាសំខាន់3គឺ ពេលវេលា​ការចំណាយ  ​និងទំហំ។  ​ទំរងនេះត្រូវបានដាក់បញ្ឈរដោយមានកត្តាគុណភាពនៅចំកណ្តាល។
រូបទី ​២.១. គំនូសតាងការរៀបចំគំរោង(រូបក្នុងសៀវភៅ)
 
​​​​​​​​​​​​​​​         នាពេលបច្ចុប្បន្ននេះការគ្រប់គ្រងត្រូវបានគេធ្វើឡើងជារាងការ៉េ ដែលរួមមាន​ ពេលវេលា ​ចំណាយ  ទំហំ ​គុណភាព និងក្តីសង្ឃឹមរបស់អតិថិជនដែលត្រូវបានដាក់ជាកណ្តាល។
រូបទី ​២.២.គំនូសតាងរៀបចំគំរោង(រូបក្នុងសៀវភៅ)
 
          ២.១.៣. គោលបំណងនៃការគ្រប់គ្រងគំរោង
               ការគ្រប់គ្រងគំរោងគឺដិម្បីធានាអោយបានសំរេចតាមទិសដៅដែលបានគ្រោងទុក​ក្នុងនោះរួមមានការលៃទុក ​កាលបរិច្ឆេទនិងថវិការសំរាប់: 
  • ការទំនាក់ទំនង
  • ការជួបប្រជុំ
  • ការពិនិត្យសើរើជាថ្មី
  • ការអនុញ្ញាតិ
  • ការរក្សាទុកឯកសារ
  • ការត្រួតពិនិត្យនិង
  • ការសង្កតទៅលើការទំនាក់ទំនងគ្នារវាងបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត​
                ​ការគ្រប់គ្រងគំរោងមិនជាកាតព្វកិច្វតូចទេ ​វាមានការចាប់ផ្តើមនិងបញ្ចប់ ​វាមិនមែនជា​ដំណើរកាមិនចេះចប់នោះឡើយ គេប្រើឧបករណ៍មកវាស់ ឬកំណត់យ៉ាងពេញលេញនូវផ្លូវនិង​ភារកិច្ចរបស់វា។ វាជាការកាត់បន្ថយហានិភ័យ និងបង្កីនឪកាសជោគជ័យ តែគំរោងត្រូវតែផ្តល់​ជូនឲទាន់ពេលវេលា ​ហើយស្ថតក្នុងរវាងការចំណាយ ​មានទំហំ  និងដែនកំណត់ច្បាស់លាស់​ត្រូវតែផ្តល់ផលល្អដល់អ្នកទទួលផលពីគំរោង៊
​​​​​​​​​​​  
 
       

 

Tuesday, August 16, 2011

ជំពូកទី​ 1

សេចក្តីផ្តើម
១.១. បុព្វហេតុនៃការស្រាវជ្រាវ​ ( Background and Rational)
         ​      ស្រី្តនិងកុមារត្រូវបានគេជួញដូរជារៀងរាល់ថៃ្ងនៅក្នុងប្រទេសកម្ពុជាដើម្បីយកទៅបំរើសេវាកម្ម​ ផ្លូវភេទនៅតាមផ្ទះ បន ​ផ្ទះសំណាក់ ខ្លឹបកំសាន្ត សណ្ឋាគារ និងកេងប្រវ័ព្ជាកំលាំងពលកម្មគ្រប់រូប
ភាពនៅតាមទីប្រជុំជននានាទូទាំងប្រទេសកម្ពុជា។
វាជាឧបសគ្គដល់ការអភិវឌ្ឍន៏ធនធានមនុស្ស និងភាពរីកចំរើ​នលើគ្រប់វិស័យ។​គ្មានជនណាម្នាក់​ត្រូវបានគេរំលោភបំពាន ​ចាប់ឃុំឃាំង ដាក់បង្ខាំងដាច់ដោយឡែកពីគេរឺបិទសិទ្ទសេរីភាព ​ធ្វើអាជីវកម្មលើជនណាម្នាក់បានទេមនុស្សគ្រប់រូបមានសិទ្ទិសេរីសំរេចជោគវាសនារបស់ខ្លួនដោយ
ត្រឹមត្រូវ  គោរពសិទ្ទនិងអោយតំលៃគ្នាទៅវិញទៅមក។  ​ស្រ្តីនិងកុមារជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរ 
និងជាអ្នកបន្តវេនអភិវឌ្ឍន៏ប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់និង 
អោយតំលៃដល់ស្រី្តនិងកុមារក្នុងការរួមចំណែកអភិវឌ្ឍន៏សង្គមជាតិ។​​ ជាពិសេសអង្គការសហប្រ 
ជាជាតិចាាត់ទុកស្រ្តីជាមាតានៃពិភពលោកនិងជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងវិស័យកាងារសង្គ​
មកិច្ច។ ​កុមារគឺជាសសរទ្រូងក្នុងការកសាងលើកកំពស់ប្រទេសជាតិ និងជាអ្នកបន្តការកែប្រែពិភព
លោកឲកានើតែទំនើបនិងប្រណិតភាពថែមទៀត។ ​ការខិតខំលើកស្ទួយស្រ្តីឲទទួលបានតួនាទីមុខ
តំណែងតាមស្ថាប័នការងារគ្រប់ជាន់ថ្នក់ ហើយស្រ្តីក៏ទទយលបានឪកាសើជាថ្នកដឹកនាំប្រទេស។
សកម្មភាពទាំងនេះគីចង់បង្ហាញពីសមត្ថភាព លទ្ទភាព និងតុល្យភាពផ្នែកយេនឌ័រ។ ​ដោយមានការ
សហការពីអង្គការណ៍ក្រៅរដ្ឋាភិបាលជាច្រើនក្នុងការជួយទប់ស្កាត់អំពើជួញដូរស្រ្តីនិងកុមារ  និងស្វែ
ងរកមធ្យោបាយស្រោចស្រង់ជនរងគ្រោះដោយសារអំពើជួញដូរឲមានលទ្ធភាពវិលត្រឡប់ទៅរស់នៅ
ស្រុកកំណើត ភូមិឃុំរបស់ខ្ល្លួនវិញប្រកបដោយសុភមង្គល  និងជួយស្តារជីវភាពថ្មីឡើងវិញនោះអង្គ
ការអាហ្វេស៊ីបកម្ពុជាបានដើរតួយ៉ាងសកម្ម ដើម្បីផ្សព្វផ្សាយដល់សាធារណជនពីកលល្បិចរបស់ជ
នពាលក្នុងការបោកបញ្ឆោត កេងប្រវ័ព្ចា លក់យកផលប្រយោជន៍។
​​         ទន្ទឹមនឹងនោះដែរ អាហ្វេស៊ីបកម្ពុជាបានដាក់ចេញនូវកម្មវិធីសំរាប់ជួយជនរងគ្រោះដដោយសា
អំពើជួញដូរមានជាអាទ៍ ​ការយល់ដឹងអំពីការជួញដូរមនុស្ស ការសើបអង្កតនិងតាមដាន​ ​ការគាំទ្រតា
មផ្លូវច្បាប់ ការតស៊ូមតិ ការថែទាំសុខភាពនិងការព្យាបាលជំងឺផ្លូវចិត្ត ​ការបណ្តុះបណ្តាលវិជ្ជាជីវ:​កម្ម
វិធីសមាហរណកម្មនិងការបញ្ជូនត្រឡប់ជនរងគ្រោះដើម្បីចូលរួមទប់ស្កាត់ការជួញដូរស្រ្តីនិងកុមារ។
១.២.ចំណោទបញ្ហា(Problem Statement)
             ប្រទេសកម្ពុជាបច្ចុប្បន្នបាននិងកំពង់មានភាពរីកចំរើនលើគ្រប់វិស័យ     ជា​​ពិសេស    វិស័យ
ឧស្សាហកម្ម និងទេសចរណ៍។  ជាងនេះទៅទៀតសណ្ឋាគារ ផ្ទះសំណាក់  បាររាត្រី ខារ៉ាអូខេ  ក៏កើតរីករាលដាលដូចផ្សិត  ជាហេតុនាំឲតំរូការសេវាផ្លូវភេទក៏កើនឡើងដែរ។​ កាលណាតំរូវការផ្លូវ
ភេទកើនឡើងខ្ពស់  ​វាចៀសមិនផុតពីការជួញដូរស្រ្តីនិងកុមារដើម្បីបំពេញតំរូវការទាំងនៅឡើយ។
ចំពោះករណីខាងលើនេះ តើអង្គការអាហ្វេស៊ីបកម្ពុជាមានដំណើរការយ៉ាងដូចម្តេច ដើម្បីធ្វើឲការប្រ
តិបត្តិរបស់ឃខ្លួនមានប្រសិទ្ធភាពនិងទទួលជោគជ័យ?
១.៣.គោលបំណងនៃការសិស្សា(Study Objective)
              គោលបំណងនៃការសិក្សានេះ  គឺចង់បង្ហាញពីដំណើរការនៃកាទប់ស្កាត់អំពើជួញដូស្រ្តី  និង
កុមាររបស់អង្គការអាហ្វេស៊ីបកម្ពុជានៅមណ្ឌលភ្នំពេញ ដោយផ្តោតទៅលើ:
  •  ការសិក្សាពីស្ថានភាពរបស់អង្គកាអាហ្វេស៊ីបកម្ពុជា
  • ​ទស្សនះវិស័យ បេសកម្ម ចក្ខុវិស័យ គោលដៅ និងគោលបណង
  • ដំណើរការប្រតិបត្តិរបស់អង្គការអាហ្វេស៊ីបកម្ពុជាមួយចំនួន
  • ​​ស្វែងរកឲឃើញពីកត្តាដែលនាំឲដំណើរការប្រតិបត្តិមានប្រសិទ្ធភាព និងគ្មានប្រសិទ្ធភាព។
  • សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍
១.៤.​ទំហំនិងដែនកំណត់នៃការសិក្សា(Scope and Limitation of Study)
             ​+​ទំហំ : ទីតាំងដែលក្រុមនិស្សិតយើងខ្ញុំធ្វើការសិក្សាស្រាវជ្រាវនេះ  មានមូលដ្ឋាននៅទីក្រុ
ងភ្នំពេញយើងខ្ញុំធ្វើការសិក្សាស្រាវជ្រាវតែនៅលើដំណើរនៃការប្រតិបត្តិរបស់របស់អង្គការអាេហ្វស៊ី 
បកម្ពុជា ។​   ​តែរាល់ព័ត៌មានដែលក្រុមយើងខ្ញុំលើកយកមកវិភាគនេះគឺក្នុងកំឡុងឆ្នាំ 2004ដល់2008។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​            + ដែនកំណត់: ​ដោយផ្អែកលើប្រធានបទដែលបានកំណត់ការសិក្សាស្រាវជ្រាវ គឺផ្តោត
ទៅលីបញ្ហាដូចខាងក្រោម: 
  • ផ្តល់ការយល់ដឹងអំពីការជួញដូមនុស្ស
  • ការងារសើបការសំងាត់ ​និងមណ្ឌលសំណាក់រយះពេលខ្លី
  • មណ្ឌលទុំឌី និងមណ្ឌលមូលដ្ឋាន
  • ការធ្វើសមាហរណកម្មជនរងគ្រោះ
១.៥. សារ:សំខាន់នៃការសិក្សា(Importance of Study)
             ដើម្បីពិសាធ៍នូវចំណេះដឹង និងចំណេះធ្វើឲបានច្បាស់​  យើងត្រូវតែចូលរួមបំពេញការងារ​នៅតាមស្ថាប័ននានាក្នុងគោលបំណង:  
  • ដើម្បីផ្សារភ្ជាប់ការសិក្សាទ្រឹស្តី និងកាឋរអនុវឌ្ឍន៍ការងារជាក់ស្តែង
  • យល់ដឹងអំពីនិតិវិធីនិងដំណើរការនៃការគ្រប់គ្រងគំរោងរបស់អង្គការអាហ្វស៊ីបកម្ពុជានៅក្រុងភ្នំពេញ 
  • យល់ដឹងអំពីដំណាក់កាលនីមួយនៃការជួញដូស្រ្តីនិងកុមារ
  • បុព្វហេតុដែលនាំអោយឈានដលើការជួញដូរស្រ្តីនិងកុមារ
  • យល់ដឹងពីដំណើការនៃការអនុវត្តន៍គំរោង
  • ផ្តល់ជាឯកសារសំរាប់និស្សិត និងអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ ។
១.៦.​រចនាសម្ព័ន្ធនៃការសិក្សា(Organization of  Study)
            ក្នុងការសិក្សាស្រាវជ្រាវនេះ ត្រូវបានបែងចែកជាប្រាំមួយជំពូកដូចខាងក្រោម:
            ជំពូកទី 1​ : សេចក្តីផ្តើម
​​​​​​​​​​​​​​            ជំពូកទី 2​ : ​ការរំលឹកទ្រឹស្តី
​​​​​​​​​​            ជំពូកទី 3 : ​ការសិក្សាពីស្ថានភាពរបស់អង្គការអាហ្វេស៊ីបកម្ពុជាមណ្ឌលភ្នំពេញ
            ជំពូកទី 4 : គំរោងនៃការវិភាគ និងវិធីសាស្រ្តស្រាវជ្រាវ
            ជំពូកទី 5 : ​ការវិភាគទិន្នន័យ និងរបកគំហើញ
            ជំពូកទី 6:​ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍