Thursday, November 18, 2010

សេចក្តីសង្ខេប

ដំណើរស្រាវជ្រាវមួយច្បាប់នេះ គឺជាកាសិក្សាទៅលើការគ្រប់គ្រងគំរោង  ស្តីពីដំណើរការនៃការប្រ តិបត្តិរបស់អង្គការអាហ្វេសុីបកម្ពុជា។ ដោយមានវត្ថុបំណង ដើម្បីបង្ហាញអំពីដំណើរការនៃការប្រ តិបត្តិការងារ និងការបង្កើនប្រសិទ្ធភាពរបស់អង្គភាព ទៅការយល់ដឹងរបស់អង្គភាពនៃការជួញដូរ មនុស្ស ការងារសើបអង្កេត និងមណ្ឌលសំណាក់រយៈពេលខ្លី មណ្ឌលទុំឌី មណ្ឌលមូលដ្ឋាន និងកម្ម
វិធីសមាហរណកម្មជនរងគ្រោះ។ ជាងនេះទៅទៀត គឺជួយជំរុញអោយគម្រោងផែនការយុទ្ធ អោយ
កាន់តែបានជោគជ័យ បង្កើននូវគុណភាព និងប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងធនធាន មនុស្សធ
នធានសម្ភារៈ និងធនធានថវិកា។ ដោយផ្តោតលើមនសិកាអនុវត្តន៍ការងារអង្គការយកចិត្តទុកដាក់
ផ្សព្វផ្សាយពន្យល់ពីឧបាយកល បោកបញ្ឆោតរបស់ឧក្រិដ្ឋជនដល់ប្រជាពលរដ្ឋទាំងនៅទីក្រុងនិង
ជនបទ នឹងជួយសង្រ្គោះជនដែល ត្រូវគេជួញដូរអោយរួចផុតពីទាសភាព ហើយទទួលយកអោយ
ស្នាក់នៅក្នុងមណ្ឌលដីម្បីផ្តល់នូវការ ថែទាំសុខភាព បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបញ្ជូនត្រ
ឡប់ទៅស្រុកកំណើតវិញ ដោយមាន ការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច និងមន្រី្ត ភូមិ ឃុំ  មូដ្ឋាន។ ភាពជោគជ័យរបស់អង្គការគឺ ការចុះធ្វើអន្តរាគមន៍ដល់ទីកន្លែងកើតហេតុនិងទទួលយក
ជនរងគ្រោះអោយស្នាក់នៅក្នុងមណ្ឌល ព្រមទាមងហ៊ានការពារជនរងគ្រោះដោយមិនខ្លាចអំណាច
ឬការគំរាមគំហែងជននណាម្នាក់ឡើយ យើងធ្វើការដោយតម្លាភាពក្នុងស្មារតីចង់។ដោយស្ត្រី និង
កុមារស់នៅដោយសេរីភាព គេចផុតពីការ កេងប្រវ័ញ្ចគ្រប់រូបភាព។        ទោះបីជាយើងខិតខំប្រឹង
ប្រែងបំពេញការងារប្រកបដោយគ្រោះថ្នាក់ក៏ដោយ វាចៀសមិនផុតពីកក្តាអសមត្ថភាព​និងចំនុច
អវិជ្ជមាន ដូចជាការអប់រំ ការផ្សព្វផ្សាយ ការសើបអង្កេត ការចុះអន្តរាគមន៍ កាទទួលព័ត៌មានច្បាស់
លាស់ កិច្ចសហការជាមួយអជ្ញាធរ សេវាព្យាបាល និងមណ្ឌលស្នាក់នៅអោយពេញលក្ខណៈតាម
អ្វីដែលយើងត្រូវការ ហើយបុគ្គលិករបស់ យើងក៏នៅមានអសកម្មច្រើនក្នុងការបំពេញភារកិច្ច។ជា
រួមដំណើរការប្រតិបត្តិគំរោងរបស់អង្គការអាហ្វសុបកម្ពុជាទទួលបាននូវលទ្ធផលគួជាទីមោទនៈ និងស្របតាមវត្ថុបំណងរបស់ម្ចាស់ជំនួយ ហើយគ្រប់ការងារដែលទាក់ទងការជួញដួរមនុស្សអង្គការ បានប្រើបា្រស់អស់លទ្ធភាពរបស់ខ្លួនដើម្បីធ្វើការដោះស្រាយ និងបង្កីនការកែលំអរគ្របៈមកម្មវិធី។ អង្គការទទួលស្គាល់ភាពខ្វះចន្លោះក្នុងការប្រតិបត្តិរបស់ខ្លួន ហើយសូមប្តេជ្ញាបន្តការអនុវត្តន៍គំរោង
អោយមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សជាតិ។


សេចក្តីថ្លែងអំណរគុណ

ខ្ញុំបាទេឈ្មាះ ម៉ប សុវណ្ណាឡុង សន សុគុណ ប៉ុន ចន្ធុល ហម វុទ្ធា ស្រេង ឈុនេហង ហ៊ុយ ទុយ ជានិស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី ៤ មហាវិទ្យាល័យគ្រប់គ្រងនៃសាកលវិទ្យាល័យធនធានមនុស្ស ។ សូមលំអោនកាយគោរពនិងថ្្លែងអំណរគុណដ៏ជ្រាលជៅ្របំផុតចំពោះលោក​ឳ ពុក និងអ្នកម្តាយ ដេលបានផ្តល់កំណើត និងពលីកម្មគ្របៈបែបយ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវភាពកក់ក្តៅ សេចក្តីស្រលាញ់អនុគ្រោះ ព្រហ្មវិហារធម៌ និងអប់រំទូន្មានឱប្រព្រឹត្តខ្លួនទៅតាមគន្លងធម៌ដើម្បីរស់ នៅក្នុងសង្គម ព្រមទាំងទំនុកបំរុងថវិការ និងសិក្ខូបករណ៍ ចាប់តាំងពីកំរិតបឋមសិក្សា មធ្យមសិក្សា រហូតដល់ ឧត្តមសិក្សា។ កូនសូមក្រាបប្រតិបត្តិ និងសម្តែងនូវកត្តញ្ញូធម៌ យ៉ាងជ្រាលជ្រៅបំផុតចំ ពោះឧបករៈគុណរបស់លោកទាំងទ្វេរដែលមានមកលើកូន។
សមថ្លែងអំណរគុណចមេពោះឯក ឧត្តម សេង ផល្លី សាកលវិទ្យាធិការង មួយអន្លើដោយលោក សាស្រ្តាចារ្យ ឡាយ ជ្រាវ ដែលបានដឹកនាំក្រុមយើងខ្ញុំដោយផ្តល់នូវវិធីសាស្រ្តនៅកន្ុងការចុះធ្វើកា ស្រាវជ្រាវ និងប្រមូលព័ត៌មានយកមកចងក្រង សសេជាសារាណាមួយច្បាប់នេះព្រមទាំងបុគលិក សាស្រ្តាចារ្យ ទាំងអស់ប្រចាំសាលកវិទ្យាល័យធនធានមនុស្ស។
សូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីអគ្គនាយិកា ម៉ម សុម៉ាលី ព្រមទាំង បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់របស់អង្គការអាហ្វេសីុបកម្ពុជា ដែលបានអនុញ្ញាតិអោយក្រុម យើងខ្ញុំចុះកម្មសិក្សានៅ មណ្ឌល ទំឌី និងផ្តល់លទ្ធភពដោយបង្កលក្ខណៈងាយស្រួលគ្រប់បែប យ៉ាងដល់ក្រុមយើងខ្ញុំ ក្នុងការចុះកម្មសិក្សានេះព្រមទាំងផ្តល់ឯកសារដែលពាក់ព័ន្ធលើប្រធានបទ នេះរហូតទទួលបានជោគជ័យ។

Wednesday, November 17, 2010

អារម្ភកថា

 យើងខ្ញុំរៀបចំចងក្រងេសៀវភៅសារាណានេះ ក្នុងគោលបំណងអភិវឌ្ឍន៌នូវចំនេះដឹងដោយធ្វើការ
សិក្សាស្វែងយល់អោយបានសុីជម្រៅទាំងទ្រឹស្តី នឹងការអនុវតន៌ជាក់ស្តែងរបស់ស្ថាប៍នការងារ ផ្សេងៗ ព្រមទាំងពង្រីកការយល់ដឹងអោយកាន់តែប្រសើឡើង។ ក្នុងនាមយើងខ្ញុំជាក្រុមនិសិ្សតបាន
សិក្សាមុខវិជ្ជាគ្រប់គ្រងអស់រយៈពេលបួនឆ្នាំកន្លងមកនេះយើងខ្ញុំទាំងអស់ក្នាខិតខំព្យាយាមទាំងកំ
លាំងកាយគំលាំងចិត្តក្នុងការរៀបចំចងក្រងសៀវភៀនេះឡើងដោយមានសាស្រ្តាចារ្យជាអ្នកជួយសំ
រួល។
សាកលភវូបនីយកម្មតំរូវអោយប្រេទសនីមួយៗក្នុងពិភពលោកធ្វើការុះភិវឌ្ឍន៌សេដ្ឋកិច្ចរបស់គេរៀងៗ
ខ្លួនដើម្បីអោយមានការរីកចំរើនទៅបានគេតែងតែយកចិត្តទុកដាក់ជាចម្បងទៅលើវិស័យធនធានមនុ
ស្ស្ ធ្វើយ៉ាងណាអោយមានគុណភាព ការដឹកនាំគ្រប់គ្រងវិស័យការងារ ក្នុងនោះកត្តាសេដ្ឋកិច្ចដែលតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនល្បឿនប្រទេសជាតិពឹងផ្អែកលើ
ធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ។ យើងដឹងថាមនុស្សេជាអ្នកបែងចែក និងគ្រប់គ្រងលើការងារ
ទាំងអស់ ហើយការងារអាចដំណើការបានរលូន អាស្រ័យលើធនធានមនុស្ស សម្ភរៈ និងថវិការរបស់អង្គភាពក្នុងកាជុំរុញអោយគំរោងរបស់ខ្លួនសំរេចតាមគោលដៅ។ ហេតុនេះទើបក្រុមយើងខ្ញុំសំរេចចិត្តលើកយកប្រធានបទមួយ ''ការទប់ស្កាត់ការជួញដូរស្តី និង កុមារ" របស់អង្គការអាហ្វេសីុបកម្ពុជាសំរាប់ធ្វើការសិក្សាស្រាវជ្រាវ ដោយផ្សារភ្ជាបៈការអនុវត្តន៍ជ
ាក់ស្តែងមួយរបស់អង្គការុអាហ្វេសុីបកម្ពុជា។
ការសសេន្េះទុកជាជំនួយស្មារតីយល់ដឹងបីកិច្ចគ្រប់គ្រងគំរោង ដើម្បីជាស្ពាននិងជាទុនឯកសារដ
ល់អ្នកសិក្សាជំនាន់ក្រោយៗ ធ្វើការសិក្សារស្រាវ និងអភិវឌ្ឍន៍បន្ថែមទៀតនាពេលអនាគត់។ យើងខ្ញុំរង់ចាំទទួលការផ្តល់មត់យោបល់និងការរិះគន់ស្ថាបនាអំពីសំណាក់លោកសាស្រាចារ្យ និស្សិត និងលោកអ្នកអានទាំងឡាយដោយសោមនស្សរីករាយ ដើម្បីអោយសៀវភៅនេះកាន់តែមានលក្ខណៈល្អប្រសើរឡើងថែមទៀត។

លិខិតអះអាងរបស់អង្គការអាហ្វេសីុបកម្ពុជា

លិខិតអះអាងរបស់សាស្រ្តាចារ្យដឺកនាំ

លិខិតអះអាងរបស់និសិ្សត

លិខិតបញ្ជាក់របស់អង្គការអាហ្្វេសីុបកម្ពុជា

លិខិតវាយតំលៃសារាណាថ្នាក់បរិញ្ញាបត្រ

ប្រធានបទៈដំណើរការនៃការប្រតិបត្តិរបស់អង្គការអាហ្វេសីុបកម្ពុជា

Tuesday, November 16, 2010

ដំណើរការនៃការប្រតិបត្តិ​​របស់អង្គការអាហេ្វស៊ីបកម្ពុជា

សារណាថ្នក់បរិញ្ញាបត្រ
ជំនាញៈគ្រប់គ្រង


រៀបចំដោយនិស្សិត

រៀបចំដោយនិសិ្សត


1.សនសុគុណ
3.ប៉ុនចន្ធុល
4.ហមវុទ្ធា
5.សេ្រងឈុនហេង
6.ហុយទុយ

បរិញ្ញាបត្រគ្រប់គ្រង

សិក្សានៅសាកលវិទ្យាល៍យធនធានមនុស្ស