Sunday, September 11, 2011

ជំពូកទី​2

ការរំលឹកទ្រឺស្តី
២.១. សញ្ញាណនៃការគ្រប់គ្រងគំរោង
         ២.១.១. ​អ្វីទៅជាគំរោង?
​​​​​​​​​​​​     ​​      និយមន័យទី​១: គំរោងគឺជាសកម្មភាពដែលមានទំនាក់ទំនងគ្នាហើយប្រើប្រាស់ថ
វិកា ធនធានមនុស្សមួយកំនត់នៅក្នុងរយ:ពេលមួយជាក់លាក់​ ដើម្បីទៅសំរេចទិសដៅដែលបានកំ
ណត់ ។​  (សៀវណែនាំស្តីពីការអនុវត្តន៏គំរោងមូលនិធិ​ ឃុំសង្កាត់ ខែឧសភា ​ឆ្នាំ2005)។
​​​​​​​           និយមន័យទី​២: ​គំរោង គឺជាដំណើ​ការនៃការតងារដើម្បីសំរេចគោលដៅក្នុងកំឡុ​ងពេលដំណើរការគំរោងឆ្លងកាត់ដំណាក់កាលច្បាស់លាស់ជាច្រើនដែលគេហោថាវដ្តគរោង ហើយ​ការងារ មនុស្ស ​អង្គភាពនិងធនធានដ៍ទៃទៀតផ្លាស់ប្តូរនៅពេលគំរោងរំកិលពីដំណាក់កាលមួយទៅ​ដំណាក់កាលបន្តបន្ទាប់​ (លោក ចន​​ ​​អ៊ិម និចលាស​ ​សៀវភៅគ្រប់គ្រងគំរោងសំរាប់ពាណិជ្ជកម្ម​ និង​បច្ចេកទេស  ជំពូកទី1 ទំព័រទី2​  បោះពុម្ពលើកទី2 ​ឆ្នាំ2003)​។
​​​​​​​​​​​​​                  ដោយសាតែគំរោងមាននិយមន័យថា  បណ្តោះអាសន្ននោះអ្នកគ្រប់គ្រងគំរោងដោយកំ​
ណត់ពេលវេលា ថវិការ កំលាំងពលកម្ម និងធនធានផ្សេងៗទៀតដែលត្រូវលៃទុក។  ​បន្ថែមពីនេះ​​​ទៀតសារតែលទ្ធផលគំរោងស្ថិតនៅក្នុងផលិតផលសេវាកម្មដែលល្អប្រសើរ។ ​​ ​គមរោងត្រូវបានគេ
រៀប​ចំ​ដាក់បញ្ចូលតាមដំណាក់កាលជាក់លាក់ដែលសមស្របបំផុតសំរាប់ធ្វើការវិវត្តន៍ឈានទៅរក​លទ្ធផលល្អប្រសើរ​។​ ​ដំណាក់របស់គំរោងបង្កើតបានជាវត្តគំរោង។
​​​​​​​​                 ២.១.២.​តើការគ្រប់គ្រងគំរោងកើតឡើងដូចម្តេច?
​                         ​គំរោងគឺជាដំណើរសុំអ្វីមួយដែលមានផែនការជាក់លាក់គ្រោងទុករួចជាស្រេច  ។ ​ការគ្រប់គ្រងគំរោងត្រូវបានគេធ្វើឡើងចាប់តាំងទសវត្ស​  1960​​  ​ហើយបន្តរហូតដល់បច្ចុប្បន្ននេះ។​
តំរូវការក្នុងការអនុវត្តន៍គំរោងត្រូវបានយកមកប្រើប្រាស់គ្រប់ស្ថាប័នរដ្ឋ    និងឯកជនទៅតាមល័ក្ខ 
ខ័ណ្ឌតំរូវការងារ។
​​​​​​​​​​​​​​​​​​​​​​​​​​                        ការគ្រប់គ្រងគំរោងគឺជាកិច្ចអនុវត្តន៍នូវចំណេះដឹង ជំនាញ វិធីនៃការពិព៍នា កាចាត់​ចែងនិងត្រួតពិនិត្យទៅលើនៃដំណើរការនៃគំរោងផ្សេងៗ ជារួមបញ្ចូលទាំងតំណើរការផែនការ ទំ​នៃគំរោង  ការចាត់តាំង ការរៀបចំបុគ្គលិក ការដឹកនាំ និងការត្រួតពិនិត្យលើការអភិវឌ្ឍន៍និងអាច​ទទួលបាននួវប្រព័ន្ធចំណាចតិចដែលស្របទៅតាមពេលវេលា។
                     ការគ្រប់គ្រងគំរោង គឺជាវិន័យនៃផែនការ ការៀបចំ និងការចាត់ចែងប្រភពធនធាន​ដើម្បីនំទៅរកភាពជោគជ័យ ចញ្ចប់ពីគោលដៅ និងទិសដៅគំរោងជាក់លាក់។​  ​គំរោងគឺជាការខិត​ខំប្រឹងប្រែងមានទីបញ្ចប់ ការចាប់ផ្តើម និងកាលបរិច្ឆេទបញ្ចប់ពិតប្រាកដ។ គំរោងផែនការក៏ត្រូវការ​រៀបរាប់ពីការប្រតិបត្តិការងារការគ្រប់គ្រង ​និង ​ការត្រួតពិនិត្យផងដែរ ​ហើយត្រូវតែឆ្លើយតបទៅនិង​សំណួរដូចខាងក្រោម:​
  1. ​​​​​​​​​​​តើបញ្ហាអ្វីដែលត្រូវបានលើកឡើងដោយគំរោង?​ ​ហេតុអ្វីបានវាចំបាច់អោយមានការឧបត្ថម?
  2. តើការងារអ្វី​ដែលត្រូវធ្វើទៅតាមគំរោង​?  តើផលិតផលអ្វីជាំសំខាន់​?
  3. តើនណាជាប់ពាក់ព័ន្ធ​ ហើយតើពួកគេនិងទទួលខុសត្រូវក្នុងគំរោងដូចម្តេច?
  4. តើគំរោងប្រើរយះពេលប៉ុន្មាន? ​ហើយតើពេលណាវានិងមានប្រយោជន៍?  ​តើវានិងមានភាព រឹងមំានៅពេលណា? ​តើវានិងត្រូវបញ្ចប់នៅពេលណា? 
​​​​​​​        ការគ្រប់គ្រងគំរោងត្រូវបានសង្ខបទៅជារាងត្រីកោណដែលមានកត្តាសំខាន់3គឺ ពេលវេលា​ការចំណាយ  ​និងទំហំ។  ​ទំរងនេះត្រូវបានដាក់បញ្ឈរដោយមានកត្តាគុណភាពនៅចំកណ្តាល។
រូបទី ​២.១. គំនូសតាងការរៀបចំគំរោង(រូបក្នុងសៀវភៅ)
 
​​​​​​​​​​​​​​​         នាពេលបច្ចុប្បន្ននេះការគ្រប់គ្រងត្រូវបានគេធ្វើឡើងជារាងការ៉េ ដែលរួមមាន​ ពេលវេលា ​ចំណាយ  ទំហំ ​គុណភាព និងក្តីសង្ឃឹមរបស់អតិថិជនដែលត្រូវបានដាក់ជាកណ្តាល។
រូបទី ​២.២.គំនូសតាងរៀបចំគំរោង(រូបក្នុងសៀវភៅ)
 
          ២.១.៣. គោលបំណងនៃការគ្រប់គ្រងគំរោង
               ការគ្រប់គ្រងគំរោងគឺដិម្បីធានាអោយបានសំរេចតាមទិសដៅដែលបានគ្រោងទុក​ក្នុងនោះរួមមានការលៃទុក ​កាលបរិច្ឆេទនិងថវិការសំរាប់: 
  • ការទំនាក់ទំនង
  • ការជួបប្រជុំ
  • ការពិនិត្យសើរើជាថ្មី
  • ការអនុញ្ញាតិ
  • ការរក្សាទុកឯកសារ
  • ការត្រួតពិនិត្យនិង
  • ការសង្កតទៅលើការទំនាក់ទំនងគ្នារវាងបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត​
                ​ការគ្រប់គ្រងគំរោងមិនជាកាតព្វកិច្វតូចទេ ​វាមានការចាប់ផ្តើមនិងបញ្ចប់ ​វាមិនមែនជា​ដំណើរកាមិនចេះចប់នោះឡើយ គេប្រើឧបករណ៍មកវាស់ ឬកំណត់យ៉ាងពេញលេញនូវផ្លូវនិង​ភារកិច្ចរបស់វា។ វាជាការកាត់បន្ថយហានិភ័យ និងបង្កីនឪកាសជោគជ័យ តែគំរោងត្រូវតែផ្តល់​ជូនឲទាន់ពេលវេលា ​ហើយស្ថតក្នុងរវាងការចំណាយ ​មានទំហំ  និងដែនកំណត់ច្បាស់លាស់​ត្រូវតែផ្តល់ផលល្អដល់អ្នកទទួលផលពីគំរោង៊
​​​​​​​​​​​