Thursday, November 18, 2010

សេចក្តីសង្ខេប

ដំណើរស្រាវជ្រាវមួយច្បាប់នេះ គឺជាកាសិក្សាទៅលើការគ្រប់គ្រងគំរោង  ស្តីពីដំណើរការនៃការប្រ តិបត្តិរបស់អង្គការអាហ្វេសុីបកម្ពុជា។ ដោយមានវត្ថុបំណង ដើម្បីបង្ហាញអំពីដំណើរការនៃការប្រ តិបត្តិការងារ និងការបង្កើនប្រសិទ្ធភាពរបស់អង្គភាព ទៅការយល់ដឹងរបស់អង្គភាពនៃការជួញដូរ មនុស្ស ការងារសើបអង្កេត និងមណ្ឌលសំណាក់រយៈពេលខ្លី មណ្ឌលទុំឌី មណ្ឌលមូលដ្ឋាន និងកម្ម
វិធីសមាហរណកម្មជនរងគ្រោះ។ ជាងនេះទៅទៀត គឺជួយជំរុញអោយគម្រោងផែនការយុទ្ធ អោយ
កាន់តែបានជោគជ័យ បង្កើននូវគុណភាព និងប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងធនធាន មនុស្សធ
នធានសម្ភារៈ និងធនធានថវិកា។ ដោយផ្តោតលើមនសិកាអនុវត្តន៍ការងារអង្គការយកចិត្តទុកដាក់
ផ្សព្វផ្សាយពន្យល់ពីឧបាយកល បោកបញ្ឆោតរបស់ឧក្រិដ្ឋជនដល់ប្រជាពលរដ្ឋទាំងនៅទីក្រុងនិង
ជនបទ នឹងជួយសង្រ្គោះជនដែល ត្រូវគេជួញដូរអោយរួចផុតពីទាសភាព ហើយទទួលយកអោយ
ស្នាក់នៅក្នុងមណ្ឌលដីម្បីផ្តល់នូវការ ថែទាំសុខភាព បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបញ្ជូនត្រ
ឡប់ទៅស្រុកកំណើតវិញ ដោយមាន ការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច និងមន្រី្ត ភូមិ ឃុំ  មូដ្ឋាន។ ភាពជោគជ័យរបស់អង្គការគឺ ការចុះធ្វើអន្តរាគមន៍ដល់ទីកន្លែងកើតហេតុនិងទទួលយក
ជនរងគ្រោះអោយស្នាក់នៅក្នុងមណ្ឌល ព្រមទាមងហ៊ានការពារជនរងគ្រោះដោយមិនខ្លាចអំណាច
ឬការគំរាមគំហែងជននណាម្នាក់ឡើយ យើងធ្វើការដោយតម្លាភាពក្នុងស្មារតីចង់។ដោយស្ត្រី និង
កុមារស់នៅដោយសេរីភាព គេចផុតពីការ កេងប្រវ័ញ្ចគ្រប់រូបភាព។        ទោះបីជាយើងខិតខំប្រឹង
ប្រែងបំពេញការងារប្រកបដោយគ្រោះថ្នាក់ក៏ដោយ វាចៀសមិនផុតពីកក្តាអសមត្ថភាព​និងចំនុច
អវិជ្ជមាន ដូចជាការអប់រំ ការផ្សព្វផ្សាយ ការសើបអង្កេត ការចុះអន្តរាគមន៍ កាទទួលព័ត៌មានច្បាស់
លាស់ កិច្ចសហការជាមួយអជ្ញាធរ សេវាព្យាបាល និងមណ្ឌលស្នាក់នៅអោយពេញលក្ខណៈតាម
អ្វីដែលយើងត្រូវការ ហើយបុគ្គលិករបស់ យើងក៏នៅមានអសកម្មច្រើនក្នុងការបំពេញភារកិច្ច។ជា
រួមដំណើរការប្រតិបត្តិគំរោងរបស់អង្គការអាហ្វសុបកម្ពុជាទទួលបាននូវលទ្ធផលគួជាទីមោទនៈ និងស្របតាមវត្ថុបំណងរបស់ម្ចាស់ជំនួយ ហើយគ្រប់ការងារដែលទាក់ទងការជួញដួរមនុស្សអង្គការ បានប្រើបា្រស់អស់លទ្ធភាពរបស់ខ្លួនដើម្បីធ្វើការដោះស្រាយ និងបង្កីនការកែលំអរគ្របៈមកម្មវិធី។ អង្គការទទួលស្គាល់ភាពខ្វះចន្លោះក្នុងការប្រតិបត្តិរបស់ខ្លួន ហើយសូមប្តេជ្ញាបន្តការអនុវត្តន៍គំរោង
អោយមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សជាតិ។



No comments:

Post a Comment